នេះជាអ្វីដែលបានកើតឡើងពេលអ្នកបរិភោគខ្ទឹម លាយនឹងគ្រឿងផ្សំទាំងនេះ!
ខ្ទឹម គឺជាគ្រឿងផ្សំអាហារដែលខ្មែរយើងនិយមប្រើប្រាស់ជាយូរណាស់មកហើយ មិនមែនមានតែជនជាតិយើងតែប៉ុណ្ណោះទេដែលយកខ្ទឹមធ្វើជាគ្រឿងផ្សំអោយអាហារកាន់តែមានឱជារស តែស្ទើរតែគ្រប់ជនជាតិលើពិភពលោកក៏បានកែរច្នៃខ្ទឹមសធ្វើជាអាហារទៅតាមការនិយមទៅតាមប្រពៃណីរៀងៗខ្លួនដែរ។
មិនតែប៉ុណ្ណោះទេ ខ្ទឹមសថែមជាឱសថបូរាណដែលមានប្រសិទ្ធិភាពបំផុតដូចដែល ត្រូវបានប្រើដើម្បីជួយលើកកំពស់សុខភាពដល់មនុស្សគ្រប់ៗរូបតាំងពីសម័យបុរាណផងដែរ។ ដូចនេះសូមកុំគិតថាវាមានតួនាទីត្រឹមតែជាគ្រឿងផ្សំចម្អិនអាហារឬក៏យកវាទៅធ្វើតែទឹកជ្រលក់តែប៉ណ្ណឹងនោះ។
ការបរិភោគខ្ទឹមសឆៅ ធ្វើឱ្យមានផលប្រយោជន៍ដល់សុខភាពយ៉ាងច្រើនបំផុត។ វានឹងជួយកម្ចាត់ពពួក សត្វល្អិត ចេញពីរាងកាយរបស់អ្នកបានយ៉ាងងាយដោយគ្រាន់តែយកខ្ទឹមស មួយឬពីរកំពឹសកិនចូលគ្នារួចលាយជាមួយទឹកមួយកែវ។ រួចផឹកវាមុនពេលញ៉ាំអាហារជារៀងរាល់ថ្ងៃ។
ក្រៅពីនេះខ្ទឹមសក៏ជួយលាងសម្អាតជាតិពុលចេញពីខ្លួនប្រាណរបស់អ្នកផងដែរព្រមទាំងអាចថែររក្សាព្យាបាលនូវបញ្ហាដូចខាងក្រោម៖
– បញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយ
– បញ្ហាឈឺពោះវៀន
– ជំងឺឆ្លងតាមផ្លូវដង្ហើម
– បញ្ហាស្បែក
– កម្ចាត់ពពួកសត្វល្អិត ព្រូន
– កម្ចាត់ភាពជ្រួញ
– បន្សាបជាតិពុល
– បញ្ហាសម្ពាធឈាមខ្ពស់
– ជំងឺពុកឆ្អឹង
– ជំងឺវង្វេងស្មារតី
ធម្មតាការបរិភោគខ្ទឹមសដោយផ្ទាល់វាមិនមែនជាការងាយនុះឡើយ នៅទំព័រនេះយើងខ្ញុំសូមលើកយកពីរបៀបច្នៃខ្ទឹមសជាមួយគ្រឿងផ្សំផ្សេងៗទៀត ដែលកាន់តែធ្វើអោយលោកអ្នកងាយស្រួលក្នុងការទទួលទាន។
គ្រឿងផ្សំទាំងនេះមាន៖
-ខ្ទឹម
-ម្ទេសដៃនាង
-ស្ករស
-ទឹកស៊ីអ៊ីវ
-ក្រឡកែវស្អាតល្អ
វិធីធ្វើ
១- បកសំអាតខ្ទឹមរួចលាងទឹក និងហាលអោយស្ងួតកុំអោយសើម។ ម្ទេសក៏ដូចគ្នាត្រូវកាត់ទងចេញលាងអោយស្អាតរួចយកហាលអោយស្ងួតល្អ។
២- ក្រោយពីហាលចោលអោយស្ងួតយ៉ាងហោចកន្លះថ្ងៃហើយ អ្នកអាចយកខ្ទឹមនិងម្ទេសទាំងនេះមកដាក់ចូលក្នុងក្រឡកែវ
៣- ចាក់ស្កសរចូលក្នុងក្រឡលៃទៅតាមការនិយមចូលចិត្តរបស់លោកអ្នក បន្ទាប់មកចាក់ទឹកស៊ីអ៊ីវចូលក្នុងក្រឡរហូតដល់លិចរបស់ទាំង៣មុខដែលនៅក្នុងក្រឡ
៤- គ្របមាត់ក្រឡអោយជិតទុកក្នុងកន្លែងដែលមានបរិយាមកាសល្អធម្មតាចំនួន៣០ថ្ងៃ បន្ទាប់មកទៀតលោកអ្នកនិងបានឃើញគ្រឿងផ្សំក្នុងក្រឡនេះដូចជារូបភាពដែលបានភ្ជាប់មកជាមួយនេះ។
លោកអ្នកអាចយកវាធ្វើជាទឹកជ្រលក់ ឬយកខ្ទឹមនិងម្ទេសមកដាក់លាយជាមួយស៊ុបគុយទាវបានយ៉ាងឆ្ងាញ់ពិសារ។
More - https://ift.tt/2JmuThH
0 Yorumlar